Exhibition: 16 January ­‐ 27 March 2016, ArtScience Musuem
Awards: 19 January 2016, Sands Theatre, Marina Bay Sands

PRESS

For press enquiries, please contact:

W Communications
41A Neil Road, Singapore 088824

Contact: Aly Ang

+65 9695 7230
aly@wcommunications.sg 

Parallel Contemporary Art
62 Neil Road
Singapore 088833
+65 6513 0309

Contact : Shao Hui Kwok
s.kwok@parallelcontemporaryart.com


Head slide sabay news
22 Jan 2016

Former Khmer refugees won 25 thousand dollars in Singapore

លោក ស្វាយ សារ៉េត អាយុ ៤៣ឆ្នាំ ជាវិចិត្រករកម្ពុជា ដែលភៀសខ្លួនពីស្រុកកំណើតទៅរស់ជាយដែនថៃ បានឈ្នះពានរង្វាន់ស្នាដៃសិល្បៈចំនួនពីរ កាលពីយប់ថ្ងៃទី ១៩ មករា កន្លងទៅនៅប្រទេសសិង្ហបុរី។

លោកស្វាយសារ៉េត បានឈ្នះពានរង្វាន់ចំនួនពីរ គឺទីមួយ Overall Best Emerging Artist ជាមួយប្រាក់ ៣០ ០០០ដុល្លារ សម្រាប់ស្នាដៃសិល្បៈសហសម័យអាស៊ី និងពានទីពីរឈ្មោះ Best Emerging Artist Award ជាមួយប្រាក់ ២០ ០០០ដុល្លារ លើស្នាដៃសិល្បៈ ពីក្នុងកម្មវិធី 2016 Prudential Eye Awards នៅសិង្ហបុរី។

ពិធីប្រគល់រង្វាន់នេះប្រារព្ធធ្វើនៅមជ្ឈមណ្ឌល Sand Theatre នៃរមណីយដ្ឋាន Marina Bay Sands ដែលដឹកនាំដោយ រដ្ឋមន្ត្រីក្រសួងវប្បធម៌ សហគមន៍ និងយុវជនសិង្ហបុរី លោកស្រី Grace Fu ។

ស្នាដៃសិល្បៈ របស់លោកសារ៉េត គឺលោកបានធ្វើស្បែកជើងសង្រែកកៅស៊ូចំនួន១៧ ស៊កចូលកំណាត់ឈឺឫស្សី ដែលមានន័យថា មនុស្សជាច្រើនបានបាត់បង់ជីវិតកាលសម័យខ្មែរក្រហម ពេលដែលនយោបាយកំពុងមានភាពច្របូកច្របល់។ ប្រធានកម្មវិធី Prudential Eye Programme លោក Niru Ratnam បានហៅស្នាដៃរបស់ លោក សារ៉េត ថាមានភាពត្លុកកំប្លែង បែបកំណាព្យ និងជឿជាក់។

ស្នាដៃរបស់លោកនេះ មិនមែនជាការរកនឹកស្រមើស្រមៃទេ គឺជាបទពិសោធន៍ជីវិត ដែលលោកធ្លាប់រែករបស់ទាំងនេះ ស្ទើររៀងរាល់ថ្ងៃ ចាប់តាំងពីចាកពីខេត្តបាត់ដំបងនៅក្នុងឆ្នាំ ១៩៧៩ និងរស់នៅជុំរុំជាយដែនថៃរយៈពេល ១៣ឆ្នាំ មុនផ្លាស់ទៅសៀមរាប។

លោកធ្លាប់បានសិក្សាសិល្បៈនៅជុំរុំជនភៀសខ្លួន និងគ្រប់ស្នាដៃសិល្បៈរបស់លោកឆ្លុះបញ្ចាំងពីទិដ្ឋភាពកម្ពុជា សម័យនោះ។ ក្រោយមាតុភូមិនិវត្តន៍ លោក និងយុវជនខ្មែរផ្សេងទៀតបានបង្កើតអង្គការហ្វារនៅខេត្តបាត់ដំបងវិញ ៕